Monday, September 15, 2014
Education and Sport
សាកលវិទ្យាល័យបី ត្រូវបានបើកឲ្យដំណើរការនៅខេត្តកំពត រួមជាមួយនឹងមហាវិទ្យាល័យគរុកោសល្យពីរ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនភាសាបួន។
ជំនាញក្នុងតំបន់បានអភិវឌ្ឍ ជាពិសេសនៅតំបន់ដែលទទួល បានទេសចរណ៍ច្រើនបំផុតដោយភាសាអង់គ្លេសត្រូវបានគេផ្តោតអារម្មណ៍យ៉ាងខ្លាំងការចំណាយលើ
ការអប់រំនៅបឋមសិក្សាដែលជាចំណែកមួយនៃផ.ស.ស.បានកើនឡើងគួរឲ្យកត់សម្គាល់នៅកម្ពុជាកាល ពីប៉ុន្មានឆ្នាំនេះ ហើយឥឡូវនេះកំពុងតែចាប់ដៃគូជាមួយប្រទេសថៃ។ ការអភិវឌ្ឍខេត្ត នឹងមិនត្រូវ បានគេបញ្ចប់ត្រឹមប៉ុណ្ណេះទេ។ រដ្ឋាភិបាល មានគម្រោងបន្តការចំណាយលើការអប់រំជាបន្តទៀត។ ការផ្តល់នូវប្រព័ន្ធអប់រំដ៏មានប្រសិទ្ធិភាពមួយ វាមិនចម្លែកពេកទេដែលពលកម្មខេត្តកំពត បានរីកចម្រើន២៩%នៅក្នុងវិស័យសេវាកម្ម ដែលមានទំនាក់ទំនងយ៉ាងសំខាន់ទៅនឹងការអប់រំ។កម្មករគ្មានជំនាញនៅខេត្តកំពតទទួលបានប្រាក់ខែតែ៤០ដុល្លារទៅ៧០ដុល្លារតែប៉ុណ្ណោះ (បូករួមទាំងអាហារ និងកន្លែងស្នាក់នៅក្នុងករណីខ្លះ)។ រីឯកម្មករជំនាញ និងមានបទពិសោធន៍ អាចទទួលបានប្រាក់ខែយ៉ាងតិចក៏១០០ដុល្លារក្នុងមួយខែដែរ។ “យើងមានមោទនភាពយ៉ាងខ្លាំង ដោយបានដឹកនាំបង្កើតឲ្យមានធនធានមនុស្សដើម្បីជួយគាំទ្រនូវជំនួញរបស់យើង ហើយយើងជឿជាក់ថានេះគឺជា គុណសម្បត្តិនៃការប្រកួតប្រជែងដ៏ខ្លាំងក្លាមួយ ដែលប្រជាពលរដ្ឋរបស់យើងអាចជួយបង្កើនការលូតលាស់នៃសហគ្រាសរបស់យើង។” ប៉ុន្តែទន្ទឹមនឹងមោទនភាពនេះ ការលំបាកមួយចំនួនក៏នៅតែចោទជាបញ្ហាដល់កុមារ និងយុវជនដើម្បីចូលមកសិក្សាផងដែរ ដែលកត្តាទាំងនោះរួមមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រពៃណីភាពក្រីក្រជាដើម។ តារាង ខាងក្រោមនេះ នឹងបង្ហាញឲ្យអ្នកឃើញពីអត្រាអ្នកដែលមិនបានចូលរៀន កុមារគ្រប់អាយុចូលរៀន និងសមាមាត្រនៃចំនួនសិស្សនិងគ្រូ និងសាលារៀន។
Labels:
Education and Sport
Subscribe to:
Post Comments (Atom)
No comments:
Post a Comment